Skip to content

ការចូលរួមជាមួយតូតាល់ គឺជាការចូលរួមចំណែកក្នុងមហិច្ឆតារួមគ្នាមួយសម្រាប់ថាមពលដែលមានការទទួលខុសត្រូវ ការដោះស្រាយបញ្ហាបច្ចេកវិទ្យាវិសាមញ្ញនៅក្នុងក្រុមការងារពហុវប្បធម៌ ការរក្សាតុល្យភាពរវាងជីវិត និងការងាររបស់អ្នក និងអ្វីៗជាច្រើនទៀត!

រីករាយក្នុងការ ជំរុញលក្ខខណ្ឌការងារ

Enjoy motivating working conditions

នៅតូតាល់ យើងជឿជាក់ថា ភាពជោគជ័យជារួមគឺជាផ្នែកដ៏សំខាន់បំផុតនៃសុខុមាលភាពនៅកន្លែងធ្វើការ។ ទោះជាបុគ្គលិករបស់យើងធ្វើការក្នុងមជ្ឈដ្ឋានអ្វីក៏ដោយ យើងខិតខំផ្ដល់ឱ្យពួកគេនូវលក្ខខណ្ឌការងារដែលគួរឱ្យចង់ធ្វើ ដើម្បីឱ្យពួកគេអាចបញ្ចេញអស់ពីសមត្ថភាព៖ កន្លែងធ្វើការមនោរម្យ និងសុវត្ថិភាព ប្រាក់រង្វាន់លើកទឹកចិត្ត ការការពារផ្នែកសង្គម ការគោរពតុល្យភាពរវាងជីវិត និងការងារ។ យើងប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈដល់បុគ្គលិកទាំងអស់របស់យើង ហេតុនេះហើយទើបយើងស្ថិតក្នុង ចំណាត់ថ្នាក់កំពូលទាំង 5 របស់គេហទំព័រ Glassdoor France ក្នុងការចាត់ថ្នាក់ "និយោជកឆ្នើមបំផុតប្រចាំឆ្នាំ 2017"។

បង្កើនប្រសិទ្ធភាពជំនាញ និងអភិវឌ្ឍសក្តានុពលរបស់អ្នក

Enrich your skills and develop your potential

យើងវិនិយោគលើសក្ដានុពលរបស់បុគ្គលិកទាំងអស់របស់យើង ដោយសារពួកគេជាអ្នកជំរុញការរីកចម្រើនពិតប្រាកដ និងអនុវត្តមហិច្ឆតារបស់យើងនៅគ្រប់ផ្នែកនៃពិភពលោក។ បូករួមទាំងក្រមសីលធម៌ និង HSE (សុខភាព សុវត្ថិភាព បរិស្ថាន) ជំនាញបច្ចេកទេស ភាសាផងនោះ យើងផ្ដល់ឱ្យពួកគេនូវវគ្គបណ្ដុះបណ្ដាលជាច្រើន ដើម្បីអភិវឌ្ឍជំនាញពេញមួយអាជីពរបស់ពួកគេ ដែលអាចឱ្យពួកគេសម្រេចបានលទ្ធផលប្រតិបត្តិការកម្រិតខ្ពស់ និងបង្កើនបទពិសោធន៍របស់ពួកគេផងដែរ។ វិធីសាស្ត្រសកម្មនិយមនេះ ដែលជាបេះដូងនៃស្មារតីត្រួសត្រាយផ្លូវ ដែលជំរុញក្រុមហ៊ុនចាប់តាំងពីបង្កើតឡើងនៅឆ្នាំ 1924 គឺជាមូលហេតុដែលបច្ចុប្បន្នខ្លួនស្ថិតក្នុង ចំណាត់ថ្នាក់ក្រុមហ៊ុនមានគំនិតច្នៃប្រឌិតថ្មីខ្ពស់បំផុតក្នុងពិភពលោកទាំង 100។.

សហការក្នុងគម្រោងកែប្រែស្ថានភាព នៅក្នុងក្រុមការងារអន្តរជាតិ

រៀងរាល់ថ្ងៃ បុគ្គលិកចំនួន 100,000 នាក់របស់យើងផ្ដល់ជំនាញរបស់ពួកគេលើសេវាកម្មតាមគំរូដែលរួមបញ្ចូលគ្នា ដោយគ្របដណ្ដប់លើខ្សែសង្វាក់ថាមពលទាំងមូល៖ ពួកគេរុករក ផលិត បំប្លែង និងចែកចាយថាមពលនៅគ្រប់ទ្វីប។ ដោយសារការប្ដេជ្ញាចិត្តឥតងាករេរបស់ពួកគេ យើងបានក្លាយជាក្រុមហ៊ុនចម្បងទីបួនក្នុងឧស្សាហកម្មប្រេងកាត និងឧស្ម័ន និងជាអ្នកធ្វើប្រតិបត្តិការចម្បងផ្នែកថាមពលដែលអាចបង្កើតថ្មីបាន។ ការចូលរួមជាមួយក្រុមហ៊ុនរបស់យើងគឺជាការចូលរួមចំណែកក្នុងគម្រោងកែប្រែស្ថានភាព ដែលធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់មនុស្សរាប់រយលាននាក់ទូទាំងសកលលោកបានប្រសើរឡើង៖ ការបំប្លែងជីវម៉ាសទៅជាប្រេងឥន្ធនៈ ការដោះស្រាយបញ្ហាខួងទឹកជ្រៅនៅឆ្នេរសមុទ្រអាហ្វ្រិក ការអភិវឌ្ឍថាមពលព្រះអាទិត្យសម្រាប់ពាណិជ្ជកម្មនៅអាមេរិកខាងត្បូង និងអាស៊ី ដែលជាគម្រោងប្រើគំនិតច្នៃប្រឌិតថ្មីដែលអ្នកនឹងដើរតួយ៉ាងសកម្ម។

ចូលរួមចំណែកដល់ អនាគតថាមពលដែលមានការទទួលខុសត្រូវ

Contribute to a responsible energy future

ក្រុមហ៊ុនរបស់យើងបានដាក់គោលដៅដ៏មានមហិច្ឆតា៖ ផ្គត់ផ្គង់ថាមពលស្អាត មានតម្លៃសមរម្យ និងទុកចិត្តបានទូទាំងសកលលោក។ ដោយមានអាជីវកម្ម GRP (ឧស្ម័ន ថាមពលអាចបង្កើតថ្មី និងអគ្គិសនី) យើងកំពុងផ្ដល់អាទិភាពលើការប្រយុទ្ធប្រឆាំងនឹងបំរែបំរួលបរិយាកាស ដោយវិនិយោគយ៉ាងក្រាស់ក្រែលលើថាមពលដែលបំភាយកាបូនតិចដូចជា ឧស្ម័ន ថាមពលព្រះអាទិត្យ និងជីវថាមពល។ ការប្ដេជ្ញាចិត្តរបស់យើងត្រូវបានរៀបរាប់ក្នុងគម្រោងជាច្រើន រួមទាំងការសាងសង់ រោងចក្រអគ្គិសនីសំយោគដែលមានផលិតភាពខ្ពស់នៅទីក្រុងណាណាអុ នៃប្រទេសជប៉ុន និងការបំប្លែង រោងចក្រស្លប្រេងកាត La Mède នៅបារាំង ឱ្យក្លាយជាទីតាំងផលិតថាមពលព្រះអាទិត្យ និងជីវឥន្ធនៈផងដែរ។ ដើម្បីជំរុញការច្នៃប្រឌិតថ្មី និងក្រុមហ៊ុនបង្កើតថ្មីដែលមានសង្ឃឹមជោគជ័យ យើងក៏បានរៀបចំរោងចក្រ "Usine 4.0” ដែលជាស្ថាប័នជួយបង្កើតក្រុមហ៊ុនថ្មីផ្នែកឌីជីថលសម្រាប់ឧស្សាហកម្មដំបូងគេ ដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាផលិតថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាន់តែមានប្រសិទ្ធភាពផងដែរ។

ចូលរួមជាមួយក្រុមហ៊ុន ដែលមានផ្នត់គំនិតខុសប្លែកពីគេ

Join a group with a unique mindset

ក្រុមហ៊ុនរបស់យើងមានវប្បធម៌អាជីវកម្មដ៏រឹងមាំ ដែលត្រូវបានសង្ខេបនៅក្នុងគុណតម្លៃជាមូលដ្ឋានរបស់ខ្លួន៖ សុវត្ថិភាពជាអាទិភាព ការគោរពគ្នាទៅវិញទៅមក ស្មារតីត្រួសត្រាយផ្លូវឈរជាធ្លុងមួយ និងវិធីសាស្ត្រដែលគិតគូរអំពីលទ្ធផលប្រតិបត្តិការ។ គុណតម្លៃទាំងនេះជ្រួតជ្រាបពេញខ្លួនប្រាណរបស់យើង និងបង្ហាញចំណុចខុសប្លែកពីក្រុមហ៊ុនប្រកួតប្រជែង។ អស់រយៈពេលជិតមួយសតវត្សរ៍ គុណតម្លៃទាំងនេះបានអនុញ្ញាតឱ្យយើងបង្រួបបង្រួមភាពអង់អាចជាមួយឥរិយាបថចេះយកចិត្តទុកដាក់ ដោយដណ្ដើមបានទីផ្សារថ្មីៗដោយប្រើវិធីសាស្ត្រផ្អែកលើភាពជាដៃគូ និងគំរូអាជីវកម្មរួមបញ្ចូលគ្នាប្រកបដោយភាពសម្បូរបែប។ ការចូលរួមជាមួយយើងគឺជាការកំណត់អត្តសញ្ញាណដោយប្រើគុណតម្លៃទាំងនេះ និងជាការប្ដេជ្ញាចិត្តអនុវត្ត និងលើកកម្ពស់គុណតម្លៃទាំងនេះក្នុងជីវិតការងារប្រចាំថ្ងៃរបស់អ្នក។