Skip to content

ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន

មហិច្ឆតារបស់តូតាល់គឺ “ដើម្បីក្លាយជាក្រុមហ៊ុនដែលផ្តល់ថាមពលចម្បងប្រកបដោយការទទួលខុសត្រូវ” នៅគ្រប់ទីកន្លែងដែលយើងធ្វើប្រតិបត្តិការ។ 

តូតាល់កាំបូតដាក់ការប្ដេជ្ញាចិត្តផ្នែកសង្គមជាស្នូលនៃទំនួលខុសត្រូវរបស់ខ្លួន ដោយអនុលោមតាមគុណតម្លៃ និងគោលការណ៍ដែលតម្រូវដោយជំពូកស្ដីពីក្រមប្រតិបត្តិ និងសីលធម៌របស់ខ្លួនរបស់ក្រុមហ៊ុន។ តូតាល់កាំបូតចូលរួមក្នុងសកម្មភាពនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ជាច្រើនក្នុងក្របខណ្ឌដែលមានតម្លៃស្នូលបួន៖

  • សុវត្ថិភាពចរាចរណ៍
  • ព្រៃឈើ និងបរិយាកាស
  • ការបញ្ចូលយុវជន និងការអប់រំ
  • សម្បត្តិបេតិកភណ្ឌ និងកិច្ចពិភាក្សាវប្បធម៌

សុវត្ថិភាពចរាចរណ៍គឺជាសសរស្ដម្ភដ៏សំខាន់នៃគោលការណ៍ CSR របស់តូតាល់កាំបូត។ ក្នុងនាមជាអ្នកធ្វើប្រតិបត្តិការក្នុងផ្នែកបន្លាស់ទីចល័ត តូតាល់កាំបូតបាននិងកំពុងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាពិសេសចាប់តាំងពីឆ្នាំ 2013 មក ដោយលើកកម្ពស់ការយល់ដឹងសម្រាប់ប្រជាជនកម្ពុជារាប់ពាន់នាក់។ អង្គភាពដឹកជញ្ជូនរបស់តូតាល់កាំបូតដែលមានរថយន្តដឹកទំនិញស្តង់ដារ PATROM និងអ្នកជំនាញឆ្លងកាត់ការបណ្ដុះបណ្ដាលកម្រិតខ្ពស់ កំពុងរៀបចំចំណុចគោលសម្រាប់ប្រតិបត្តិការដឹកជញ្ចូនប្រកបដោយសុវត្ថិភាព។

តូតាល់កាំបូតក៏បាននិងកំពុងចូលរួមចំណែកតាមរយៈការផ្ដល់អាហារូបករណ៍ដល់សិស្ស/និស្សិតដែលស័ក្តិសមនឹងទទួល លទ្ធភាពប្រើថាមពលស្អាតជាងមុនសម្រាប់សិស្ស/និស្សិតក្រីក្រ ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ការឧបត្ថម្ភព្រឹត្តិការណ៍ថាមពលស្អាត ការជំរុញក្រុមហ៊ុនចាប់ផ្ដើមថ្មី (startup) ការចូលរួមបង្កើតព្រឹត្តិការណ៍ថាមពលស្អាតនៅកម្ពុជា ការបង្កើតការយល់ដឹងប្រឆាំងនឹងជំងឺមរណៈដូចជាជំងឺអេដស៍ និងជំងឺឆ្កែឆ្កួត។ល។