Skip to content

Total Group

Total Energy

តូតាល់ គឺជាក្រុមហ៊ុនអន្តរជាតិផ្គត់ផ្គង់ប្រេង និងឧស្ម័ន ដែលជាប់ចំណាត់ថ្នាក់ទី 4 ក្នុងពិភពលោក និងជាក្រុមហ៊ុនឈានមុខមួយក្នុងសកលលោកផ្នែកថាមពលព្រះអាទិត្យតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ SunPower និង Total Solar របស់យើង។ ជាមួយប្រតិបត្តិការនៅជាង 130 ប្រទេស យើងមានបុគ្គលិកចំនួន 100,000 នាក់ ដែលប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យថាមពលកាន់តែប្រសើរឡើង។

 

គំរូអាជីវក ម្មដែលរួមបញ្ចូលគ្នារបស់យើង

ទីផ្សារ និងសេវាកម្មរបស់តូតាល់

បណ្តាញទីផ្សារ និងសេវាកម្មរបស់តូតាល់ដែលពីមុនហៅថា ការផ្គត់ផ្គង់ និងទីផ្សាររបស់តូតាល់ គឺជាផ្នែកពាណិជ្ជកម្មរបស់តូតាល់ដែលមានប្រតិបត្តិការទូទាំងសកលលោក និងទទួលខុសត្រូវក្នុងការផ្ដល់សេវាកម្ម និងផលិតផលដ៏ល្អឥតខ្ចោះដល់អតិថិជនទាំងអស់។ បណ្តាញទីផ្សារ និងសេវាកម្មរបស់តូតាល់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី ដែលមានសាខានៅក្នុងប្រទេសចំនួន 23 ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ក្រុមការងាររបស់តូតាល់ប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវការច្នៃប្រឌិតថ្មី និងការរីកចម្រើនសម្រាប់អតិថិជនតាមរយៈផលិតផល និងសេវាកម្មផ្សេងៗរបស់ខ្លួន ដែលរួមមានបណ្ដាញលក់រាយ, ប្រេងរំអិល, LPG, សារធាតុរាវពិសេស និងប្រេងឥន្ធនៈសម្រាប់យន្តហោះ ក៏ដូចជាប្រេងឥន្ធនៈសម្រាប់ប្រភេទមធ្យោបាយធ្វើដំណើរផ្សេងទៀតផងដែរ។